អត្ថបទសៀវភៅសិក្សាត្រូវសរសេរឈរលើមុខវិជ្ជាជាក់លាក់ណាមួយដែលមានការពន្យល់ កំណត់សម្គាល់ ការពិភាក្សា ការធ្វើលំហាត់ និងចម្លើយគំរូផ្សេងៗដើម្បីជាជំនួយដល់និស្សិតក្នុងការស្វែងយល់ឲ្យកាន់តែប្រសើរឡើង។
គោលការណ៍ណែនាំសម្រាប់សៀវភៅសិក្សានេះត្រូវបានអនុវត្តទៅកាន់អ្នកនិពន្ធក្នុងសេចក្តីព្រៀងរបស់សៀវភៅដោយឆ្លើយតបទៅនឹងស្តង់ដាសៀវភៅសិក្សា។ មាតិកាសៀវភៅគួរត្រូវបានតម្រូវដោយបញ្ចូលធាតុដូចខាងក្រោម៖
ផ្នែកទី ១៖ ទំព័រមុខ
ក. ចំណងជើង
ខ. ឈ្មោះអ្នកនិពន្ធ
គ. មាតិកា
ឃ. បុព្វកថា
ផ្នែកទី ២៖ អត្ថបទ
ក. ជំពូក ១
ខ. ជំពូក ២
របៀបសរសេរសៀវភៅ៖
ការបញ្ជូនសំណើសៀវភៅសិក្សាថ្មីនេះត្រូវធ្វើឡើងតាមរយៈអនឡាញ។ សូមអាន និងបំពេញដោយប្រុងប្រយ័ត្នទៅតាមការណែនាំ។ សៀវភៅសិក្សាថ្មីដែលបានបញ្ជូនត្រឹមត្រូវនឹងត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដោយគណៈត្រួតពិនិត្យ។ ក្រោយពីបានកែតម្រូវតាមសំណើអ្នកវាយតម្លៃគ្រប់គ្រាន់ សៀវភៅសិក្សានឹងត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ NPIC ក្នុងអំឡុងពេល ៤សប្តាហ៍។
ជាផ្នែកមួយរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលផ្តោតសំខាន់ទៅលើផ្នែកការ សិក្សាស្រាវជ្រាវពីបច្ចេកទេសថ្មីៗ