Apple គ្រោង​នឹង​បញ្ចេញ MacBook Air ដែល​មាន​តម្លៃ​ទាប​នា​ក្នុង​ឆ្នាំ ២០១៨ នេះ!

509

ជាធម្មតា អោយតែលឺឈ្មោះកុំព្យូទ័រយួរដៃ MacBook Air របស់ក្រុមហ៊ុន Apple នោះយើងមិនដែលលឺពាក្យថា “តម្លៃទាប” ភ្ជាប់មកជាមួយនោះទេ។ វាជាការពិតណាស់ ដោយសារតែក្រុមហ៊ុនបាន ចំណាយច្រើនទៅលើគុណភាព ផលិតរបស់វានីមួយៗ ទាំងលោហៈធាតុដែលស្រោប ពេញតួខ្លួនមានកម្រាស់ស្ដើង អេក្រង់ Retina បង្ហាញច្បាស់ល្អ ក្ដារចុចគុណភាពខ្ពស់ និងប្រព័ន្ធដំណើរការ ទំនើបជាដើម។ ប៉ុន្តែនាក្នុងឆ្នាំនេះ ត្រូវបានគឹទំលាយព័ត៌មាន មកថាក្រុមហ៊ុន Apple នឹងបញ្ចេញនូវកុំព្យូទ័រ MacBook Air ដែលនឹងលក់ក្នុងតម្លៃទាប សមរម្យប៉ុណ្ណោះ និងធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់ MacBook Air កក្រើកសាជាថ្មីម្ដងទៀត។

ព័ត៌មាននេះត្រូវបានអ្នកវិភាគ KGI Security បានបង្ហើបប្រាប់សារព័ត៌មាន នានាឱ្យដឹងថា នាក្នុងឆ្នាំ ២០១៨ នេះក្រុមហ៊ុន Apple នឹងបញ្ចេញនូវ MacBook Air 2018 នៅក្នុងព្រឹត្តិការណ៍ប្រកាស iPhone ជំនាន់ថ្មី ហើយដាក់លក់កុំព្យូទ័រ MacBook Air នោះនៅក្នុងតម្លៃចាប់ពី ៩៩៩ ដុល្លារឡើងទៅ តែប៉ុណ្ណោះ ដែលតម្លៃនេះ មិនធ្លាប់មាននៅលើ MacBook Air ជំនាន់មុនៗនោះទេ ហើយក៏មានកម្លាំងម៉ាស៊ីនខ្លាំង គ្រប់គ្រាន់ផងដែរ។ សម្រាប់ម៉ូឌែលគោល ដែលមានតម្លៃ ៩៩៩ ដុល្លារនេះ យើងនឹងទទួលបាននូវ ម៉ាស៊ីនដែលបំពាក់ដោយ ស៊ីភីយូជំនាន់ថ្មី Core i5 មានល្បឿន ១.៨ ជីកាហឺត និងរ៉េម ៨ ជីកាបៃ ព្រមទាំងទំហំផ្ទុក ប្រភេទ SSD ១២៨ ជីកាបៃផងដែរ ប៉ុន្តែវាមិនមានអង្គក្រាហ្វិច បន្ថែមនោះទេ គឺប្រើត្រឹម Intel HD 6000 ប៉ុណ្ណោះ។

ចំពោះតម្លៃនេះ យើងប្រហែលជាមិនរំពឹងថា ក្រុមហ៊ុន Apple នឹងបំពាក់នូវអេក្រង់ Retina Display ឲ្យនោះទេ វាអាចប្រើប្រាស់ នូវអេក្រង់ IPS ដូចកុំព្យូទ័រទូទៅដែរ និងមានទំហំអេក្រង់ ប្រហែល ១២ អ៊ីញ ឬ ១៣.៥ អ៊ីញ ហើយបើតាមការ រាយការណ៍មក វាអាចនឹងប្រើម៉ូឌែល ១២ អ៊ីញច្រើនជាង។

សរុបមកវិញ នេះគឺជាព័ត៌មានរាយការណ៍របស់ KGI Security ដែលបង្ហាញថា Apple ត្រៀមនឹងបញ្ចេញនូវ កុំព្យូទ័រយួរដៃ MacBook Air ជំនាន់ ២០១៨ ដែលដាក់លក់នៅក្នុង តម្លៃទាបសមរម្យ ត្រឹមតែ ៩៩៩ ដុល្លារឡើង ទៅប៉ុណ្ណោះ ដូចនេះយើងនឹងចាំ មើលព័ត៌មាន និងថ្ងៃប្រកាសចេញ ជាផ្លូវការរបស់វា នៅត្រីមាសទី ៣ ឆ្នាំ ២០១៨ នេះ។

អត្ថបទពាក់ព័ន្ធ

Leave A Reply

Your email address will not be published.