វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទទួលបានវិញ្ញាបនបត្រធានាគុណភាព

206

គណៈគ្រប់គ្រងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សូមគោរពថ្លែងអំណរគុណចំពោះ ៖
– ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្តល់នូវការគាំទ្រដល់វិទ្យាស្ថាន។
– មន្ត្រី រាជការ សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់របស់វិទ្យាស្ថាន ដែលបានខិតខំបំពេញភារកិច្ចតាមមុខនាទីរៀងៗគ្នាយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយមនសិកាវិជ្ជាជីវៈ រហូតធ្វើឲ្យវិទ្យាស្ថានមានកេរ្តិ៍ឈ្មោះត្រូវបានស្ថានប័នជាតិ និងអន្តរជាតិទទួលស្គាល់ថា ជាស្ថាប័នមួយដែលមានគុណភាពក្នុងការការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងនៅក្នុងតំបន់។ ជាក់ស្តែងថ្មីៗនេះ វិទ្យាស្ថានទទួលបានវិញ្ញាបនបត្រធានាគុណភាពក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំណាត់ថ្នាក់លេខ១ (ល្អប្រសើរ) ក្នុងចំណោមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំង៣៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អត្ថបទពាក់ព័ន្ធ

Leave A Reply

Your email address will not be published.