វត្តមាន Galaxy S9 និង Galaxy S9 Plus ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ!

84

នេះជាព្រឹត្តិការណ៍ដំបូង និងសំខាន់បំផុត របស់ក្រុមហ៊ុន Samsung ដែលបានដាក់បង្ហាញនូវ ស្មាតហ្វូនកំពូលត្រកូល S ចំនួន 2 ម៉ូឌែលគឺ Galaxy S9 និង Galaxy S9 Plus ជាមួយលក្ខណៈសម្បត្តិ កាន់តែខ្លាំងក្លា អេក្រង់លាត ប្រើបច្ចេកវិទ្យាពិសេសៗ និងមានមុខងារថ្មីៗ រចនាកន្លែងស្កេនម្រាមដៃ បែបថ្មី និងពណ៌បន្ថែមថ្មីៗ មួយចំនួនទៀត។ មានមិត្តអ្នកអាន ជាច្រើន ដែលគាំទ្រផលិតផល ស្មាតហ្វូនរបស់ Samsung និងចង់ឃើញវត្តមាន របស់ស្មាតហ្វូនកំពូលទាំង 2 នេះណាស់ ហើយពេលនេះ វត្តមានរបស់ស្មាតហ្វូនទាំង 2 បានដាក់បង្ហាញជាផ្លូវការហើយ ក្នុងព្រឹត្តិការណ៍ធំ MWC (Mobile World Congress) ឆ្នាំ 2018 ។

ងាកមកនិយាយពីរូបរាងស្មាតហ្វូនទាំង 2 នេះ វាមានរូបរាងស្រដៀងគ្នាច្រើនក៏ពិតមែន តែនៅមានចំនុចមួយ ចំនួនខុសគ្នា ដូចជា Galaxy S9 Plus មានមាឌធំជាង, មានកាមេរ៉ាភ្លោះ តែប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ ដែលចង់បានស្មាតហ្វូន អេក្រង់ធំ និងមានកាមេរ៉ាភ្លោះ ពិតជាសាកសម ជាមួយ Galaxy S9 Plus។ តែសម្រាប់អ្នកប្រើប្រាស់ដែលចង់បាន ស្មាតហ្វូនអេក្រង់ល្មម ប្រើប្រាស់ប្រចាំថ្ងៃ និងមានកាមេរ៉ាច្បាស់ ដោយមិនត្រូវការកាមេរ៉ាភ្លោះ នោះពិតជា សាកសមជាមួយ Galaxy S9 ។

 

ប៊ូតុង Power នៅផ្នែកខាងឆ្វេង, ប៊ូតុងកំណត់សម្លេងនៅផ្នែក ខាងស្តាំង នៅក្រោមនោះ មានប៊ូតុង Bixby, កន្លែងដាក់ស៊ីមកាត នៅផ្នែកខាងលើ, អរគុណព្រះ ស្មាតហ្វូនទាំង 2 នៅមាន រន្ធដោតកាស 3.5mm នៅឡើយ។

 

បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមជាច្រើន យើងបានដឹងពី លក្ខណៈសម្បត្តិខ្លះៗ និងរូបរាងរបស់ស្មាតហ្វូន ទាំងនេះរួចមក ថែមទាំងមានអារម្មណ៍ ពេញចិត្តស្រាប់ហើយនោះ ទើបមកបានឃើញ ពីរូបរាងពិត និងលក្ខណៈសម្បត្តិពិតនេះ នឹងធ្វើឲ្យយើង កាន់តែមានអារម្មណ៍ចង់ក្លាយ ជាម្ចាស់របស់ ស្មាតហ្វូននេះ។ ដើម្បីជ្រាបបាន កាន់តែច្បាស់ សូមស្វែងយល់ពី លក្ខណៈសម្បត្តិរ បស់ស្មាតហ្វូននេះ នៅខាងក្រោមៈ

 

ចំពោះលក្ខណៈសម្បត្តិរបស់ Galaxy S9 មានដូចជា៖ 

 

• អេក្រង់ទំហំ 5.8 អ៊ីញ

• ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED

• មានស្រទាប់ការពារ Gorilla Glass 5

• កម្រិតបង្ហាញរូបភាព 1440 x 2960 ភិចសែល

• ដង់ស៊ីតេអេក្រង់ 568ppi

• កម្រាស់ 8.4 មីលីម៉ែត្រ

• ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo

• មានប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Exynos 9810 និង Snapdragon 845

• ជីភីយូ Mali-G72 និង Adreno 630 អាស្រ័យទៅតាមបន្ទះឈីបផ្សេងគ្នា

• អង្គចងចាំ 64GB អាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB

• រ៉េមទំហំ 4GB

• កាមេរ៉ាក្រោយចំនួនមួយគ្រាប់ ទំហំ 12 មេហ្គាភិចសែល កម្រិត Aperture f/1.5, 26mm និង 1/2.5” ជាប្រភេទ Dual Pixel PDAF និងបច្ចេកវិទ្យាទប់រំញ័រ OIS

• វីដេអូថតបានដល់កម្រិត 2160 ភិចសែល ក្នុងល្បឿន 60fps

• កាមេរ៉ាមុខ 8 មេហ្គាភិចសែល អមជាមួយកម្រិត Aperture f/1.7

• ប្រាស់រន្ធ USB Type C

• ថាមពលថ្ម 3000mAh

• មានមកជាមួយជម្រើសពណ៌ខ្មៅ, ពណ៌ស្វាយ, ពណ៌ខៀវ, ពណ៌ផ្កាឈូក និងពណ៌ប្រផេះ។

 

ចំពោះលក្ខណៈសម្បត្តិរបស់ Galaxy S9 Plus មានដូចជា៖ 

 

• អេក្រង់ទំហំ 6.2 អ៊ីញ

• ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED

• មានស្រទាប់ការពារ Gorilla Glass 5

• កម្រិតបង្ហាញរូបភាព 1440 x 2960 ភិចសែល

• ដង់ស៊ីតេអេក្រង់ 531ppi

• កម្រាស់ 8.4 មីលីម៉ែត្រ

• ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo

• មានប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Exynos 9810 និង Snapdragon 845

• ជីភីយូ Mali-G72 និង Adreno 630 អាស្រ័យទៅតាមបន្ទះឈីបផ្សេងគ្នា

• អង្គចងចាំ 64GB និង 128GB អាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB

• រ៉េមទំហំ 4GB និង 6GB

• កាមេរ៉ាក្រោយចំនួន 2 គ្រាប់ ទំហំ 12 មេហ្គាភិចសែល ដូចគ្នា ជាមួយកម្រិត Aperture f/1.5, 26mm និង 1/2.55” ជាប្រភេទ Dual Pixel PDAF ជំនាន់ទី 2 ចាប់រូបភាពបានរហ័ស ជាងមុននិង មួយគ្រាប់ទៀត កម្រិត Aperture f/2.4, 52mm, 1/3.6” មានមកជាមួយ បច្ចេកវិទ្យាទប់រំញ័រ OIS

• វីដេអូថតបានដល់កម្រិត 2160 ភិចសែល ក្នុងល្បឿន 60fps

• កម្រិតថត Slo-Mo ទំហំ 960fps

• កាមេរ៉ាមុខ 8 មេហ្គាភិចសែល អមជាមួយកម្រិត Aperture f/1.7

• ប្រាស់រន្ធ USB Type C

• ថាមពលថ្ម 3500mAh

 

ចំណែកឯចំនុចពិសេសៗរបស់ស្មាតហ្វូនទាំង 2 នេះមានដូចជា៖ 

 

• កាមេរ៉ាមានមកជាមួយមុខងារបកប្រែ Bixby Live Translation និងមុខងារ AR Readiness

• ការដាប់កម្មវិធីជាប់គ្នា សម្រាប់ងាយស្រួលបើកព្រមគ្នាក្នុងពេលតែមួយ

• បច្ចេកវិទ្យាការពារជម្រាបទឹក IP68

• ប្រព័ន្ធសុវត្ថិភាព Knox 3.1

• មុខងារ AR Emoji

• មុខងារ Selfie Focus

• អាចប្រើប្រាស់ជាមួយ Samsung DeX Pad ថ្មី ប្រើ Galaxy S9 ជំនួសឲ្យ touchpad បាន

• បច្ចេកវិទ្យាស្កេនភ្នែក Iris Scanner

• បច្ចេកវិទ្យាស្កេនមុខ

 

តម្លៃលក់លើទីផ្សារអន្តរជាតិ៖ 

 

• Galaxy S9 តម្លៃខ្ទង់ 719 ដុល្លារ

• Galaxy S9 Plus ទំហំ 64GB តម្លៃខ្ទង់ 839 ដុល្លារ

 

ពេលដាក់លក់ជាផ្លូវការនៅថ្ងៃទី 16 ខែមិនា ខាងមុខនេះ។ 

អត្ថបទពាក់ព័ន្ធ

Leave A Reply

Your email address will not be published.