លេចធ្លាយរូបភាពចាប់កាន់ស្មាតហ្វូន G7 របស់ LG មើល​មួយ​ភ្លែត​ស្មាន​តែ iPhone X

148

រហូតមកដល់ពេលនេះ មានព័ត៌មានលេចធ្លាយជាហូរហែរពាក់ព័ន្ធ លក្ខណៈសម្បត្តិខ្លះៗ រួមជាមួយចំនុចសំខាន់មួយចំនួនតូច របស់​ស្មាត​ហ្វូន G7 របស់ក្រុមហ៊ុន LG។  ហើយនៅក្នុងឆ្នាំ 2018 នេះវិញ LG ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀប​ចំ​ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ថ្មីមួយនេះ។ យ៉ាងណា ប្រិយមិត្តមួយចំនួន ក៏ប្រហែលជាចង់ដឹងហើយថា តើស្មាតហ្វូន G7 នឹងមាន​រូបរាង​បែប​ណា?

ជាការពិតណាស់ នៅពេលនេះ ស្រាប់តែប្រទះឃើញនូវរូបភាពចាប់កាន់ស្មាតហ្វូនមួយម៉ូឌែលរបស់ LG ចេញពី​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ឈ្មោះ Ynetnews នៅក្នុងប្រទេសអ៊ីស្រាអែល ដោយគេសន្មត់ថាវាជា LG G7 (ឬហៅបានមួយទៀតគឺ Neo)។ ពាក់ព័ន្ធនឹង​ផ្នែក​ខាងមុខ បើមើលមួយភ្លែតគឺ ស្មានតែ iPhone X របស់ក្រុមហ៊ុន Apple ដោយសារតែវាមានអេក្រង់លាត និង មានថ្ងាសឆក​ថែម​ទៀត ហើយនៅផ្នែកខាងក្រោយ យើងឃើញមានកាមេរ៉ាភ្លោះ អមមកជាមួយសេនស័រស្គេនម្រាមដៃផងដែរ។ បើនិយាយ​ពីលក្ខណៈ​សម្បត្តិ​វិញ LG G7 ត្រូវបានគេបង្ហើបអោយដឹងថា វានឹងបំពាក់នូវអេក្រង់លាតទំហំ 6 អ៊ីង ជាប្រភេទ OLED ដូចទៅនឹងអេក្រង់របស់ LG V30 អញ្ចឹងដែរ ចំណែកឯកម្រិតបង្ហាញរូបភាពវិញគឺអាចដល់ 3120×1440 ភិចស៊ែល។ មិនតែប៉ុណ្ណោះ ចំនុចដែលកាន់​តែ​គួរ​អោយ​ចាប់​អារម្មណ៍មួយទៀតនោះគឺ ស្មាតហ្វូនមួយនេះនឹងបំពាក់នូវ RAM ដែលមានទំហំធំជាងមុនគឺ 6GB ជាមួយនឹងអង្គចងចាំ 128GB និង RAM ទំហំ 4GB សម្រាប់ទំហំ 64GB រួមជាមួយការបំពាក់បន្ទះឈីប Snapdragon 845 ផងដែរ។ ហើយ​លក្ខណៈ​ពិសេស ដែលគេបានបញ្ជាក់បន្ថែមនោះគឺ LG G7 នឹងមានកាមេរ៉ាដល់ទៅ 4 គ្រាប់ឯណោះ ដោយនៅខាងមុខ មានកាមេរ៉ាភ្លោះ 2 គ្រាប់ ជាមួយទំហំ 8 មេហ្គេភិចស៊ែល ដោយមានមួយគ្រាប់ជាប្រភេទ Wide-angle អាចថត Selfie បានប្លង់ទូលាយ និង ខាង​ក្រោយ​មានកាមេរ៉ាភ្លោះ 2 គ្រាប់ មានទំហំ 16 មេហ្គេភិចស៊ែល ក្នុងកម្រិត Aperture f/1.6 & f/1.9 និងមានមុខងារទប់លំនឹង OIS អមមកជាមួយ។

អត្ថបទពាក់ព័ន្ធ

Leave A Reply

Your email address will not be published.