ក្រុមហ៊ុនផលិតកម្មវិធី Tik Tok ឥលូវ​មានតម្លៃ​ខ្លួន​រាប់​​សិប​ពាន់​លាន​ដុល្លារ!

157

មិនថាយុវវ័យ ឬអ៊ុំពូមីងដែលមានវ័យរាងចំណាស់បន្តិច ក៏ស្គាល់​កម្មវិធី​នេះ​ដែរ ហើយចំនួន​អ្នក​ប្រើប្រាស់​នៅ​ក្នុងស្រុក​យើង​ក៏មាន​ច្រើន មានទាំង​ប្រុស ស្រី គឺថាពិតជាចូលចិត្ត​លេង​កម្មវិធីនេះណាស់ ដោយវាអាចអោយយើងសម្តែងតាម​សម្លេង​របស់អ្នកដទៃបាន។ ហើយកម្មវិធីនេះ មិនមែនល្បីតែនៅក្នុងស្រុកយើងប៉ុណ្ណោះទេ គឺវាល្បីល្បាញច្រើនប្រទេស ទូទាំងពិភពលោក រហូតធ្វើឲ្យក្រុមហ៊ុនផលិតវា បានក្លាយជាក្រុមហ៊ុនជាប់កំណត់ត្រា មានតម្លៃខ្លួនដល់ 75 ពាន់លានដុល្លារ។

ក្រុមហ៊ុន Bytedance ជាក្រុមហ៊ុនផលិតកម្មវិធី Tik Tok និងវេបសាយព័ត៌មាន Toutiao។ មានរបាយការណ៍បាន​ចេញ​ផ្សាយពី​តម្លៃ​របស់​ក្រុមហ៊ុននេះ ដែលមានតម្លៃចំនួន 75 ពាន់លានដុល្លារ សហរដ្ឋអាមេរិក លើសក្រុមហ៊ុន Uber ទៀតផង ដែលមានតម្លៃត្រឹម 72 ពាន់​លាន​ដុល្លារ។ នេះជាជោគជ័យដ៏ធំរបស់ក្រុមហ៊ុនពួកគេ ដែលបានផ្តល់ការកំសាន្តដល់មហាជនទូទាំងពិភពលោកផង និង​អាច​រក​បាន​ប្រាក់​ចំណេញ​បានច្រើនទៀត ពិតជាគួរឲ្យកោតសរសើរក្រុមហ៊ុនចិនមួយនេះមែនទែន។

សរុបមក កម្មវិធី Tik Tok ដែលអ្នកប្រើប្រាស់ក្នុងស្រុកយើងប្រហែលជាមិនបានដឹងថាបង្កើតឡើងដោយប្រទេសណា ឬ​ក្រុមហ៊ុន​ឈ្មោះ​អ្វីនោះទេ តែលើកនេះ ខេមបូ បានប្រាប់ឲ្យអ្នកបានដឹង ជាមួយ​តម្លៃខ្លួន​របស់​ក្រុមហ៊ុន​នេះ គឺបាន​ឡើង​ខ្ពស់​ខ្លាំង ដោយ​សារ​តែការចូលរួមចំណែកគាំទ្រនិងប្រើប្រាស់របស់អ្នកទាំងអស់គ្នា មិនថាអ្នកចូលចិត្តមើលគេ និងអ្នកចូលចិត្តសម្តែងតាមសម្លេងនោះឡើយ។

 

អត្ថបទពាក់ព័ន្ធ

Leave A Reply

Your email address will not be published.